pkn
គេហទំព័រ PKN (www.pkn-hotnews.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Read more

អាប៉ោងដុៈស្លែមិនក្លាចសមត្ថកិច្ចបែជារត់ចោលវង់ដោយសាអ្នកកាសែត ខេត្តតាកែវ៖កាលពីរសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០២៥អ្នកញៀនល្បែងអាប៉ោងជាច្រើននាក់កំពង់តែអ៊ុតក្រាស់ស្តើងស្ថិតនៅភូមិទួលទ្រាឃុំលំចង់ស្រុកសំរោងខេត្តតាកែវបាននាំគ្នារត់បានជើងសព្រាតខណៈផ្អើលនឹងអ្នកកាសែតចុះទៅថតនិងឡាយផ្ទាល់។ បើយោងតាមការឡាយផ្ទាល់របស់អ្នកកាសែតក្រុមអ្នកលេងល្បែងអាប៉ោងខាងលើរត់បាត់អស់ដោយសន្សល់ទុកតែសំភារៈល្បែងអោយអ្នកកាសែតប្រមូលយកទៅអោយសមត្ថកិច្ចប៉ុស្តរ៍នគរបាលឃុំលំចង់តែប៉ុន្នោះ។ ប្រភពដដែលបានអោយដឹងទៀតថាក្រោយលោកនាយប៉ុស្ដ៍ទទួលវត្ថុតាងល្បែងអាប៉ោងពីនាក់កាសែតទាំងទឹកមុខគ្រៀមគ្រាំនិងបាននិយាយថាអគុណបងៗអ្នកកាសែតហើយដែរបានប្រមូលវត្ថុតាងល្បែងខាងលើអោយមកខាងប៉ុស្ត៍ព្រោះកំលាំងរបស់ប៉ុស្ត៍បង្ក្រាបមិនដែរបាននោះទេ។ បើយោងតាមសម្តីពលរដ្ឋនៅតំបន់នោះបានអោយដឹងថាវង់អាប៉ោងខាងលើលេងដុះស្លែជាយូណាស់មកហើយមេក្លោងឈ្មោះលោកភីហើយសេនារិយោគេលរៀបអោយមានមនុស្សយាមផ្លូវជាដំណាក់បណ្តាក់គ្នាដូចខ្ចងដោយតម្លៃខ្លូនអ្នកយាមទទួលបាន៥០០០០រៀលក្នុងម្នាក់ៗ។ ជុំវិញករណីខាងលើលោកសួសវណ្ណៈអធិការងព្រហ្មទណ្ឌ័ស្រុកសំរោងបានអោយដឹងថាទីតាំងអាប៉ោងខាងលើពិតជាបើកលេងយូមកហើយមែនតែកំលាំងរបស់លោកចុះទៅបង្ក្រាបមិនដែរទាន់នោះទេពេលចុះទៅដល់សល់តែសម្ភារៈលេងអាប៉ោងនោះទេ។ មហាជនរិះគន់ថាក្រោមការដឹកនាំរបស់លោកភីឆុនអធិកាស្រុកសំរោងពិតជាកម្សោយណាស់គ្រាន់តែអាប៉ោង១វង់រកពេលពទ្ធ័ចាប់មិនបានចុះទម្រាំបទល្មើសផ្សេងៗទៀតគួរគិតយ៉ាងណា។ យោងតាមប្រភពច្បាស់ការបែកធ្លាយចេញពីក្នុងអធិការដ្ឋានស្រុកសំរោងបានអោយដឹងថាគេសង្កេតឃើញថាលោកភីឆុនអធិកាស្រុកសំរោងផឹកសុីជាមួយតែមេៗល្បែងជាពិសេសមេល្បែងមាន់ជល់អនឡាញ។ ជុំវិញករណីខាងលើពលរដ្ឋរង់ចាំមើលលោកស្នងការខេត្តតាកែវល្បីល្បាញថាមូលដ្ឋានណាមានល្បែងមូលដ្ឋាននឹងទទួលខុសត្រូវដោយខ្លូនឯង។

កោះកុង៖ ផ្លូវលំក្រាលគ្រួសក្រហម មួយខ្សែ ឆ្ពោះទៅតំបន់រមណីយដ្ឋាន អេកូអេសចរណ៍ ជីផាត ដែលជាតំបន់រមណីយដ្ឋានមួយ កំពុងមានភាពទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ របស់ខេត្តកោះកុង កំពុងរងការខូចខាតយ៉ាងដំណំ។ មន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង អះអាងថា ផ្លូវលំមួយខ្សែ ជាផ្លូវឆ្ពោះទៅឃុំកាន់តំបន់ ជីផាតនេះ មានប្រវែង ១៧គីឡូម៉ែត្រ កំពុងរងការខូចខាតយ៉ាងដំណំ ដោយសារឡានដឹកដើមអាកាស្សា និងឡានដឹកថ្ម មួយថ្ងៃៗជាច្រើនគ្រឿង ដោយប្រើប្រាស់សិទ្ធិលើសដែនកំណត់។ សកម្មភាពដឹកជញ្ជូនលើសដែនកំណត់របស់ ម្ចាស់ក្រុមហ៊ុនទាំងពីរ ក្នុងរដូវភ្លៀង ដោយបានធ្វើឲ្យផ្លូវរងការខូចខាត នាពេលនេះ ត្រូវបានមន្ត្រីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង កំណត់ឲ្យក្រុមហ៊ុនទាំងពីរធ្វើការជួសជុលផ្លូវជូនប្រជាពលរដ្ឋធ្វើដំណើរឡើងវិញ ទាំងស្រុងក្នុងរយៈពេលដ៏ខ្លីខាងមុខ។ ការចេញមុខដាក់កំហិតរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដល់ម្ចាស់ក្រុមហ៊ុនទាំងពីរ នៅពេលនេះ ធ្វើឡើងបន្ទាប់ពីរងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋដែលគាត់ជួបផលលំបាកក្នុងការធ្វើដំណើរ ដឹកផលទំនិញ បន្លែ ត្រី សាច់ ឆ្លងកាត់ផ្លូវលំមួយខ្សែនេះ ឆ្ពោះទៅតំបន់រមណីយដ្ឋាន អេកូអេសចរណ៍ ជីផាត ដែលជាតំបន់រមណីយដ្ឋានមួយកំពុងមានភាពទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ របស់ខេត្តកោះកុង បច្ចុប្បន្ន។ បើតាមការស្រាយបំភ្លឺរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង កាលពីថ្ងៃ ទី១០ ខែ កញ្ញា ឆ្នំា ២០២៤ ស្តីពីការខូចខាតផ្លូវក្រាលល្បាយគ្រួសខាងលើ បង្ហាញថា ផ្លូវ ជីផាត (ផ្លូវ៤៤-មាត់ព្រែកជីផាត) មានប្រវែង ១៦,៤២០គីឡូម៉ែត្រ ក្រាលល្បាយក្រួស ទទឹងប្រវែង ៧ម៉ែត្រ ស្ថិតក្នុង ភូមិព្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ឆ្ពោះទៅកាន់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មន្ទីរបានដាក់បញ្ចូល ក្នុងគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ដៃគូរអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ គម្រោង (CSLEP) នេះនឹងចាប់ផ្តើមធ្វើការសាងសង់ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) នៅខែវិច្ឆិកា ឆ្នាំ២០២៤ ឆាប់ឆាប់ៗខាងមុខ។ ចំណែកឯបញ្ហាការខូចខាតផ្លូវដោយសារការដឹកលើសទម្ងន់នេះ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកោះកុង បានធ្វើការទំនាក់ទំនងទៅកាន់អាជ្ញាជរមូលដ្ឋានភូមិឃុំ និងសាលាស្រុកថ្មបាំង ដើម្បីទំនាក់ទំនងខាង ក្រុមហ៊ុនដឹកដើមអាកាស្សា និងក្រុមហ៊ុនឡានដឹកថ្ម ដោយកំណត់ឲ្យក្រុមហ៊ុនទាំងពីរធ្វើការជួសជុលផ្លូវនេះក្នុងពេល ខ្លីខាងមុខនេះជូន ជូនប្រជាពលរដ្ឋឡើងវិញ៕

រកឃើញឧទ្ធម្ភាគចក្រដែលបានធ្លាក់ហើយ ឧទ្ធម្ភាគចក្រត្រូវបានប្រទះឃើញពីលើអាកាសនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីអាកាសធាតុអំណោយផល ខណៈពេលនេះ កម្លាំងថ្មើរជើងកំពុងទៅកាន់ទីនោះ ឃើញសពអាកាសយានិកលោកខេង ឆៃយុទ្ធ តែម្នាក់ទៀតកំពុងតែរុករក

លោកឧត្តមសេនីយ៍ ឆាយ សាវុធ ប្រធានយុវជនអាហារូបករណ៍ស២ ខេត្តតាកែវ អញ្ជើញចូលរួមកម្មវិធីសំណេះសំណាល ក្រុមអធិបតីភាព ឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយអាណាព្យាបាល សិស្សអាហារូបករណ៍ ទៅបន្តការសិក្សានៅព្រះរាជាណាចក្រថៃ លោកឧត្តមសេនីយ៍ ឆាយ សាវុធ ប្រធានយុវជនស២ ខេត្តតាកែវ បានដឹកនាំក្រុមការងារយុវជន ដើម្បីជួយការងារមនុស្សធម៌ ឆ្លើយតបទៅនឹងថ្នាក់ដឹកនាំខាងលើបានដាក់ចេញគោលនយោបាយ គណបក្សប្រជាជនកម្ពុជា ក្រុមការដឹកនាំដ៏ឆ្លាតវៃ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

No title

ថ្ងៃទី 12 ខែ 4 ឆ្នាំ 2024 #យុវជនអាហារូបករណ៍ស២សាខាខេត្តតាកែវ លោក (អ៊ុង ជ្រុន) និងលោកស្រី (ឯត ច័ន្ទធឿន) បានចូលជួបសម្ដែងការគួរសម លោ…

ព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ត្រី ឆាយ សាវុធ (ប្រធានយុវជន អាហារូបករណ៍ ស ២) ខេត្តតាកែវ បានដឹកនាំសមាជិកសមាជិកា ចូលជួបនិងសម្ដែងការគួរសម ឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មានតម្លៃនោះ ឯកឧត្តម សុខ ប្រសិទ្ធ មានប្រសាសន៍លើកឡើងអំពីស្នាដៃកន្លងមករបស់ យុវជន (អាហារូបករណ៍ស២) បានធ្វើការងារជួយដល់សង្គមយ៉ាងច្រើន។ ចុះជួយដល់មូលដ្ឋានប្រជាពលរដ្ឋទីទល់ក្រ ជាពិសេសសិក្សានុសិស្សគ្មានលទ្ធភាពរៀនសូត្រ គឺយុវជនអាហាររូបករណ៍ស២ និងផ្ដល់អាហាររូបករណ៍ជូនប្អូនៗ ទាំងអាហារូបករណ៍ក្នុងប្រទេស និងអាហារូបករណ៍ក្រៅប្រទេស ក្រុមការងារ(យុវជនអាហាររូបករណ៍ស២)ខេត្តតាកែវ ចូលជួបសំដែងការគួរសមឯកឧត្តម សុខ ប្រសិទ្ធរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីព្រឹក្សាផ្ទាល់សម្ដេចបវរអធិបតីនាយករដ្ឋមន្ត្រី រួមមាន ១.លោកឧត្តមសេនីយ៍ត្រី ឆាយ សាវុធ (ប្រធានយុវជនស២) ខេត្តតាកែវ ២.លោក សាយ វិធូ ៣.លោក នាង វណ្ណៈថន ៤.លោក ព្រីង ដារ៉ូ ៥.លោក កែវ ភក្ដី (អគ្គនាយកសារព័ត៌មាន PKN TV Online ) (មានសន្តិភាព ទើបមានការអភិវឌ្ឍ អរគុណសន្តិភាព)

ខេត្តកែប.ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទីតាំងដីព្រែកមួយកន្លែងកំពុងតែរងការទន្ទ្រាននិងបំផ្លាញពីអ្នកមានលុយមានអំណាចមួយក្ដាប់តូច។ ស្ថិតនៅភូមិទួលស្រងាំ ឃុំអង្កោលស្រុកដំណាក់ចង្អើរ ខេត្តកែប យ៉ាងអនាធិបតេយ្យពីសំណាក់ឈ្មួញមានលុយមានអំណាចមួយកក្ដាប់តូចនៅខេត្តកែបដើម្បីយកធ្វើជាកម្មសិទ្ធរបស់ខ្លួនដោយមិនខ្លាចរកអាច្បាប់បន្តិចសោះឡើយបើតាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបមកអង្គភាពយើងខ្ញុំឲ្យដឹងថាដីព្រែកធនធានធម្មជាតិរបស់រដ្ឋនៅឃុំអង្កោលនេះគេឃើញសឹងតែគ្រប់ទីកន្លែងទៅហើយ។ដែលអ្នកមានលុយមានអំណាចរំលោភយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ខ្ញុំបាទស្នើសុំឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងក្រសួងបរិស្ថានមេត្តាជួយពិនិត្យមើលផងទានបើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យអង្គភាពយើងខ្ញុំដឹងថា..!!កន្លែងដីព្រែកកំពុងតែទន្ទ្រាននេះមិនដឹលថាមានច្បាប់ទម្លាប់ដែរឬទេ?

Load More
That is All