អាប៉ោងដុៈស្លែមិនក្លាចសមត្ថកិច្ចបែជារត់ចោលវង់ដោយសាអ្នកកាសែត ខេត្តតាកែវ៖កាលពីរសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០២៥អ្នកញៀនល្បែងអាប៉ោងជាច្រើននាក់កំពង់តែអ៊ុតក្រាស់ស្តើងស្ថិតនៅភូមិទួលទ្រាឃុំលំចង់ស្រុកសំរោងខេត្តតាកែវបាននាំគ្នារត់បានជើងសព្រាតខណៈផ្អើលនឹងអ្នកកាសែតចុះទៅថតនិងឡាយផ្ទាល់។ បើយោងតាមការឡាយផ្ទាល់របស់អ្នកកាសែតក្រុមអ្នកលេងល្បែងអាប៉ោងខាងលើរត់បាត់អស់ដោយសន្សល់ទុកតែសំភារៈល្បែងអោយអ្នកកាសែតប្រមូលយកទៅអោយសមត្ថកិច្ចប៉ុស្តរ៍នគរបាលឃុំលំចង់តែប៉ុន្នោះ។ ប្រភពដដែលបានអោយដឹងទៀតថាក្រោយលោកនាយប៉ុស្ដ៍ទទួលវត្ថុតាងល្បែងអាប៉ោងពីនាក់កាសែតទាំងទឹកមុខគ្រៀមគ្រាំនិងបាននិយាយថាអគុណបងៗអ្នកកាសែតហើយដែរបានប្រមូលវត្ថុតាងល្បែងខាងលើអោយមកខាងប៉ុស្ត៍ព្រោះកំលាំងរបស់ប៉ុស្ត៍បង្ក្រាបមិនដែរបាននោះទេ។ បើយោងតាមសម្តីពលរដ្ឋនៅតំបន់នោះបានអោយដឹងថាវង់អាប៉ោងខាងលើលេងដុះស្លែជាយូណាស់មកហើយមេក្លោងឈ្មោះលោកភីហើយសេនារិយោគេលរៀបអោយមានមនុស្សយាមផ្លូវជាដំណាក់បណ្តាក់គ្នាដូចខ្ចងដោយតម្លៃខ្លូនអ្នកយាមទទួលបាន៥០០០០រៀលក្នុងម្នាក់ៗ។ ជុំវិញករណីខាងលើលោកសួសវណ្ណៈអធិការងព្រហ្មទណ្ឌ័ស្រុកសំរោងបានអោយដឹងថាទីតាំងអាប៉ោងខាងលើពិតជាបើកលេងយូមកហើយមែនតែកំលាំងរបស់លោកចុះទៅបង្ក្រាបមិនដែរទាន់នោះទេពេលចុះទៅដល់សល់តែសម្ភារៈលេងអាប៉ោងនោះទេ។ មហាជនរិះគន់ថាក្រោមការដឹកនាំរបស់លោកភីឆុនអធិកាស្រុកសំរោងពិតជាកម្សោយណាស់គ្រាន់តែអាប៉ោង១វង់រកពេលពទ្ធ័ចាប់មិនបានចុះទម្រាំបទល្មើសផ្សេងៗទៀតគួរគិតយ៉ាងណា។ យោងតាមប្រភពច្បាស់ការបែកធ្លាយចេញពីក្នុងអធិការដ្ឋានស្រុកសំរោងបានអោយដឹងថាគេសង្កេតឃើញថាលោកភីឆុនអធិកាស្រុកសំរោងផឹកសុីជាមួយតែមេៗល្បែងជាពិសេសមេល្បែងមាន់ជល់អនឡាញ។ ជុំវិញករណីខាងលើពលរដ្ឋរង់ចាំមើលលោកស្នងការខេត្តតាកែវល្បីល្បាញថាមូលដ្ឋានណាមានល្បែងមូលដ្ឋាននឹងទទួលខុសត្រូវដោយខ្លូនឯង។
ដោយpppp
-